ទំហំពេលវេលារបស់ Forex (Forex Time Frame)

ទំហំពេលវេលារបស់ Forex (Forex Time Frame)

នៅលើកា្រហ្វិករបស់ Forex នឹងមានទំហំពេលវេលាអោយអ្នកជ្រើរើស។ កា្រហ្វិកបង្គោលទានជាកា្រហ្វិកដែលត្រូវបានគេប្រើប្រាស់ញឹកញាប់បំផុត ក្រាហ្វិកនេះងាយស្រួលយល់ អ្នកជួញដូរថ្មីឆាប់ចាប់បាន ហើយវាបានផ្តល់ព័ត៌មានជាច្រើនដែលអ្នកនឹងបានរៀននៅជំពូកក្រោយៗទៀត ដូច្នេះចាប់ពីពេលនេះតទៅរាល់ការបញ្ហាញនានារបស់ fx4trader លើក្រាហ្វិកគឺប្រើក្រាហ្វិកបង្គោលទាននេះ។

1 នាទីទៅរាប់ខែ

រាល់ក្រាហ្វិកនិមួយៗគឺមានទំហំពេលវេលាច្បាស់លាស់អោយអ្នកជ្រើសរើសតាមចំណង់ចំណូលចិត្ត។ នៅក្នុងជំពូកមុនអ្នកបានឃើញរូបរាងរបស់ក្រាហ្វិកជាបង្កោលទាន វាគឺជាបង្គុំនៃបង្គោលទានជាច្រើនផ្គុំគ្នាងបង្កើតបានជាក្រាហ្វិក។ ទំហំពេលវេលាជារយះពេលមួយកំណត់អោយ បង្គោលទានមួយបើកហើយបិទទៅវិញ។

កា្រហ្វិកខាងក្រោមជាកា្រហ្វិកមួយម៉ោងដែលជាភាសាអង់គ្លេសសសេរកាត់ថា 1hr ឫ Hourly Chart។

ដូច្នេះគ្រប់បង្គោលទាននិមួយៗនៅក្នុងក្រាហ្វិកខាងលើគឺបើកហើញបិទវិញក្នុងរយះពេលមួយម៉ោងគត់ ថាតើវាកើតឡើងយ៉ាងដូចម្តេច ?

  1. ពេលបង្គោលទានមុនបានបិទ ភ្លាមនោះបង្គោលទានថ្មីបន្ទាប់បើកឡើង
  2. បង្គោលទានថ្មីមានចលនាឡើងចុះក្នុងរយះពេលមួយម៉ោងគត់
  3. បង្កោលទានមួយបិទបង្គោលទានថ្មីបន្ទាប់បានករកើត ដំណើរនេះកើតឡើងជាបន្តបន្ទាប់គ្នាបង្កើតបានជាក្រាហ្វិក

អ្នកអាចមានក្រាហ្វិកដែលមានទំហំពេលវេលា 1 វិនាទីមានន័យថាបង្គោលទាននិមួយៗកកើតឡើងហើយបិទទៅវិញក្នុងរយះពេលមួយវិនាទីអ្នកក៏អាចមានកា្រហ្វិកដែលមានទំហំរហូតដល់ខែមានន័យថារបង្គោលទាននិមួយៗបើកហើយបិទវិញក្នុងរយះពេលពេញមួយខែ នោះបង្គោលទាននិមួយៗតំណាងអោយមួយខែពេញ។