គូររូបិយប័ណ្ណ

គូររូបិយប័ណ្ណ

អ្នកបានយល់ហើយអ្វីទៅហៅថាផ្សារ Forex នឹងម៉ោងដំណើរការរបស់វា ពេលនេះជាពេលត្រូវយល់អំពីអ្វីទៅដែលហៅថាគូររូបិយប័ណ្ណដែលគេធ្វើការជួញដូរជារៀងរាល់ថ្ងៃ។ អ្នកប្រាកដជាស្គាល់ហើយលុយដុល្លារ ហើយអ្នកខ្លះក៏បានស្គាល់លុយអឺរ៉ូ លុយផោនរបស់អង់គ្លេស លុយយ៉េនរបស់ជប៉ុន។ល។ ទាំងនេះជារូបិយវត្ថុដែលត្រូវបានគេដាក់អោយជួញដូរនៅលើផ្សារ Forex ចំណែកលុយរៀលយើងវិញមិនទាន់បានដាក់បញ្ចូលអោយជួញដូរជាសកលនៅឡើយទេ។ ដើម្បីអោយមានភាពងាយស្រួលដល់អ្នកជួញដូរ ធានាគារ និង ក្រុមហ៊ុនដែលផ្តល់សេវាកម្មលើវិស័យ forex នេះបានសំរេចប្រើកូដស្តង់ដារអន្តរជាតិ (ISO) ធ្វើជាតំណាងរូបិយវត្ថុរបស់ប្រទេសនិមួយៗសំរាប់អតិថិជនជួញដូរដូចជាៈ USD តំណាងអោយដុល្លាអាមេរិច EUR តំណាងអោយលុយអ៊ឺរ៉ូរបស់អ៊ឺរ៉ុប GBP តំណាងអោយលុយផោនរបស់អង់គ្លេស ។ ខាងក្រោមនេះជាតារាងរូបិយវត្ថុរបស់ប្រទេសនិមួយៗតាមស្តង់ដារអន្តរជាតិ ISO ដែលអ្នកជួញដូរធ្វើការជួញដូរញឹកញាប់ជាងគេ

ឈ្មោះប្រទេស រូបិយវត្ថុ សញ្ញា ពាក្យហៅ កូដ
សហរដ្ឋអាមេរិក ដុល្លារអាមេរិក $ ដុល្លារ (Dollar) USD
ចក្រភពអង់គ្លេស ប្រាក់ផោន £ ស្ទែលីង (Sterling) GBP
សហគមន៏អឺរ៉ុប ប្រាក់អឺរ៉ូ អឺរ៉ូ (Euro) EUR
ប្រទេស​ជប៉ុន ប្រាក់យ៉េន ¥ យ៉េន (Yen) JPY
ប្រទេស​អូស្រ្តាលី ប្រាក់ដុល្លារអូស្រ្តាលី $ ដុល្លារ អរសី (Aussie Dollar) AUD
ប្រទេស​ស្វីស ប្រាក់ស្វ៊ីសហ្វ្រង់ ស្វ៊ីសហ្វ្រង់ (Swiss Franc) CHF
ប្រទេសកាណាដា ប្រាក់ដុល្លារកាណាដា $ ឡុនី (Loonie) CAD
នូវែលហ្សេឡង់ ប្រាក់ដុល្លារនូវែលហ្សេឡង់ $ គីវី (Kiwi) NZD

មានរូបិយវត្ថុជាច្រើនទៀតដែលដាក់អោយជួញដូរលើផ្សារ Forex តែខាងលើនេះជាតារាងរូបិយវត្ថុដែលអ្នកជួញដូរចូលចិត្តជួញដូរជាងគេនិងមានតម្លៃថោកជាងគេ។

និយាយអំពីគូររូបិយប័ណ្ណៈ ខ្មែរយើងច្រើនប្រើពាក្យថាហាងឆេញដុល្លារថ្លៃប៉ុន្មានថ្ងែនេះឫអត្រាលុយដុល្លាថ្លៃប៉ុន្មាន មានន័យថាលុយដុល្លារធៀបនឹងលុយរៀលមានតំលៃប៉ុន្មានថ្ងៃនេះ ឫ ហាងឆេញមាសថ្ងៃនេះថ្លៃប៉ុន្មានគិតជាដុល្លារ មានន័យថាមាសធៀបនឹងលុយដុល្លារមានតំលៃប៉ុន្មានថ្ងៃនេះ។ ដូច្នេះដើម្បីកំណត់តំលៃលុយមួយបានទាល់តែមានការប្រៀបធៀបជាមួយលុយមួយផ្សេងទៀតដែលផលធៀបនេះនៅក្នុង Forex គេហៅថា ”អត្រា” ។

ឧទាហរណ៍ៈ

គូរ USD/KH = 4000 មានន័យថាលុយដុល្លារធៀបនឹងលុយខ្មែរយើងមានអត្រាស្មើនឹង4000 និយាយអោយងាយយល់បន្ថែមគឺ 1ដុល្លារ = 4000រៀល។

គូរ EUR/USD = 1.13684 មានន័យថាលុយអ៊ឺរ៉ូធៀបនឹងលុយដុល្លារមានអត្រាស្មើនឹង1.13684 និយាយអោយងាយយល់បន្ថែមគឺ 1EUR = 1.13684USD។

ក្នុង Forex នៅក្នុងគូររូបិយវត្ថុមួយគូរត្រូវបានបែងចែករូបិយវត្ថុឈនៅខាងមុខជារូបិយវត្ថុគោលនិងរូបិយវត្ថុបន្ទាប់ជារូបិយវត្ថុធៀបចំណែកតម្លៃធៀបជាអត្រា។

ខាងក្រោមនេះជាតារាងគូររូបិយវត្ថុដែលអ្នកជួញដូរចូលចិត្តធ្វើការជួញដូរច្រើនជាងគេ

គូរ ឈ្មោះប្រទេស ពាក្យហៅ
EUR/USD អឺរ៉ុប/អាមេរិច អ៊ឺរ៉ូ / ដុល្លារ (Euro / Dollar)
GBP/USD អង់គ្លេស/អាមេរិច ស្ទែលីង / ដុល្លារ (Sterling / Dollar)
USD/JPY អាមេរិច/​ជប៉ុន ដុល្លារ / យ៉េន (Dollar / Yen)
AUD/USD ​អូស្រ្តាលី/អាមេរិច អរសី / ដុល្លារ (Aussie / Dollar)
USD/CHF អាមេរិច/​ស្វីស ដុល្លារ / ស្វ៊ីសហ្វ្រង់ (Dollar / Swiss Franc)
USD/CAD អាមេរិច/កាណាដា ដុល្លារ / ខេដ (Dollar / Cad)
NZD/USD នូវែលហ្សេឡង់/អាមេរិច គីវី / ដុល្លារ (Kiwi / Dollar)

ខាងក្រោមនេះជាតារាងគូររូបិយវត្ថុខ្វែងជាមួយយ៉េន

គូរ ឈ្មោះប្រទេស ពាក្យហៅ
EUR/JPY អឺរ៉ុប/ជប៉ុន អ៊ឺរ៉ូ / យ៉េន (Euro / Yen)
GBP/JPY អង់គ្លេស/ជប៉ុន ស្ទែលីង / យ៉េន (Sterling / Yen)
AUD/JPY ​អូស្រ្តាលី/ជប៉ុន អរសី / យ៉េន (Aussie / Yen)
CHF/JPY ​ស្វីស/ជប៉ុន ស្វ៊ីសហ្វ្រង់ / យ៉េន (Swiss Franc / Yen)
CAD/JPY កាណាដា/ជប៉ុន ខេដ / យ៉េន (Cad / Yen)
NZD/JPY នូវែលហ្សេឡង់/ជប៉ុន គីវី / យ៉េន (Kiwi / Yen)

ខាងក្រោមនេះជាតារាងគូររូបិយវត្ថុខ្វែងជាមួយស្ទែលីង

គូរ ឈ្មោះប្រទេស ពាក្យហៅ
GBP/CHF អង់គ្លេស/ស្វីស ស្ទែលីង / ស្វ៊ីសហ្វ្រង់ (Sterling / Swiss Franc)
GBP/AUD ​អង់គ្លេស/អូស្រ្តាលី ស្ទែលីង / អរសី(Sterling / Aussie)
GBP/CAD អង់គ្លេស/កាណាដា ស្ទែលីង / ខេដ (Sterling / Cad)
GBP/NZD អង់គ្លេស/នូវែលហ្សេឡង់ ស្ទែលីង / គីវី (Sterling / Kiwi)

ខាងក្រោមនេះជាតារាងគូររូបិយវត្ថុខ្វែងជាមួយអ៊ឺរ៉ូ

គូរ ឈ្មោះប្រទេស ពាក្យហៅ
EUR/GBP អឺរ៉ុប/អង់គ្លេស អ៊ឺរ៉ូ / ស្ទែលីង (Euro / Sterling)
EUR/CHF អឺរ៉ុប/ស្វីស អ៊ឺរ៉ូ / ស្វ៊ីសហ្វ្រង់ (Euro / Swiss Franc)
EUR/AUD ​អឺរ៉ុប/អូស្រ្តាលី អ៊ឺរ៉ូ / អរសី(Euro / Aussie)
EUR/CAD អឺរ៉ុប/កាណាដា អ៊ឺរ៉ូ / ខេដ (Euro / Cad)
EUR/NZD អឺរ៉ុប/នូវែលហ្សេឡង់ អ៊ឺរ៉ូ / គីវី (Euro / Kiwi)

ខាងក្រោមនេះជាតារាងគូររូបិយវត្ថុខ្វែងផ្សេងទៀត

គូរ ឈ្មោះប្រទេស ពាក្យហៅ
AUD/CHF អូស្រ្តាលី/ស្វីស អរសី / ស្វ៊ីសហ្វ្រង់ (Aussie / Swiss Franc)
AUD/CAD ​អូស្រ្តាលី/កាណាដា អរសី / ខេដ (Aussie / Cad)
AUD/NZD អូស្រ្តាលី/នូវែលហ្សេឡង់ អរសី / គីវី (Aussie / Kiwi)
CAD/CHF កាណាដា/ស្វីស ខេដ / ស្វ៊ីសហ្វ្រង់ (Cad / Swiss Franc )
NZD/CHF នូវែលហ្សេឡង់/ស្វីស គីវី / ស្វ៊ីសហ្វ្រង់ (Kiwi / Swiss Franc )
NZD/CAD នូវែលហ្សេឡង់/កាណាដា គីវី / ខេដ (Kiwi / Cad )

អត្ថន័យពេលបញ្ជាទិញឫលក់គូររូបិយវត្ថុមួយគូរ

នៅក្នុងផ្សារ Forex អ្នកអាចរកផលចំណេញបានទាំងពេលហាងឆេញធ្លាក់ថ្លៃនិងហាងឆេញឡើថ្លៃ។

យើងលើកយកគូរ EUR/USD មកនិយាយៈ  EUR ជារូបិយវត្ថុគោល ចំណែកឯ USD ជារូបិយវត្ថុធៀប

បើយើងបញ្ជាទិញមានន័យថាយើងទិញរូបិយវត្ថុគោលនិងលក់រូបិយវត្ថុធៀប  ហើយក្នុងការបញ្ជាទិញនេះគឺដោយសារតែយើងគិតថា EUR នឹងឡើងថ្លៃ ទទឹមនឹងនេះដែរអ្នកក៏ពិចារណាទិញគូរនេះដែរនៅពេលដែលអ្នកវិភាគឃើញថា USD នឹងធ្លាក់ថ្លៃ។

បើយើងបញ្ជាលក់គឺវាញ្ជាស់ពីការបញ្ជាទិញ មានន័យថាយើងលក់រូបិយវត្ថុគោលនិងទិញរូបិយវត្ថុធៀប  ហើយក្នុងការបញ្ជាលក់នេះគឺដោយសារតែយើងគិតថា EUR នឹងធ្លាក់ថ្លៃ ទទឹមនឹងនេះដែរអ្នកក៏ពិចារណាលក់គូរនេះដែរនៅពេលដែលអ្នកវិភាគឃើញថា USD នឹងឡើងថ្លៃ។

បើសិនជាអ្នកនៅតែមានការភ័ន្តច្រឡំសូមកុំបារម្ភអ្នកនឹងបានយល់បន្ថែមនូវជំពូកក្រោយៗទៀត។