ការចំណាយលើការជួញដូររូបិយវត្ថុអន្តរជាតិមានអ្វីខ្លះ ?

ការចំណាយលើការជួញដូររូបិយវត្ថុអន្តរជាតិមានអ្វីខ្លះ ?

អ្នកជួញដូរគ្រប់វិស័យហិរញ្ញវត្ថុទាំងអស់គឺត្រូវចំណាញជាចាំបាច់ ចំណុចដែលល្អលើការជួញដូររូបិយវត្ថុអន្តរជាតិគឺមានការចំណាយទាប បើសិនជាអ្នកដឹងអំពីរបៀបធ្វើ។ បើសិនជាអ្នកធ្វើតាមការណែនាំនេះនឹងយល់អំពីថ្លៃសេវារបស់ហាងឆេញរូបិយប័ណ្ណ (Forex) នេះអ្នកនឹងអាចកាត់បន្ថយការចំណាយអោយនៅទាបបំផុត។

គម្លាតតំលៃ(Spread):

គ្រប់ពេលដែលអ្នកបញ្ជារទិញឫលក់គូររូបិយវត្ថុម្តងៗអ្នកត្រូវចំណាយលើគម្លាតតំលៃ គម្លាតតំលៃគឺជាកំរិតខុសគ្នារវាងការបញ្ជារទិញនិងការបញ្ជារលក់។

នៅក្នុងរូបភាពខាងលើគូរ EUR/USD មានតំលៃពីរខុសគ្នាចំនួន 2PIP ចំណែកតួរលេខនៅខ្ទង់ទី5 ហៅថា Pipette ដែលបានអត្ថធិបាយនៅក្នុងជំពូក “អ្វីទៅហៅថា PIP ?”។ បើសិនជាអ្នកបញ្ជារទិញគឺទិញនៅតំលៃខ្ពស់ជាងដែលនៅក្នុងរូបភាពខាងលើគឺ 1.13701 តំណាងដោយ “Ask”។ បើសិនជាអ្នកចង់បិទការបញ្ជារទិញនេះវិញអ្នកនិងបិទនៅតំលៃទាបជាងដែលតំណាងដោយ “Bid”។ គម្លាតតំលៃគឺមិនមែនសុទ្ធតែ 2PIP នោះទេគឺវាប្រែប្រួលទៅតាមបម្រែបម្រួលទីផ្សារ។

គម្លាតតំលៃនៅក្នុងឧទារហរណ៍ខាងលើគឺទាបដោយសារគូរ EUR/USD នេះជាគូរដែលពេញនិយមនឹងមានការជួញដូរច្រើន។ ដូច្នេះបើអ្នកចង់បានគម្លាតតលៃទាបអ្នកគួរតែជួញដូរតែគូរណាដែលពេញនិយមប៉ុណ្ណោះ ចំណែកឯគូរខ្វែងវិញគឺគម្លាតតំលៃខ្ពស់ជាង។

ក្រុមហ៊ុននឹងកាត់សេវាគម្លាតតំលៃនេះនូវរាល់ពេលដែលអ្នកបិទការជួញដូរនិមួយៗរបស់អ្នក នេះគឺជាផលដែលក្រុមហ៊ុនទទួលបានរាល់ពេលដែលអ្នកជួញដូរបិទប្រតិបត្តិការនិមួយៗរបស់ខ្លួន ផលនេះវាមិនទាក់ទងនឹងលទ្ធផលរបស់អ្នកទេទោះជាខាតឫចំណេញក៏ក្រុមហ៊ុនកាត់យកគម្លាតតំលៃនេះដែរ។ និយាយអោយស្រួលស្តាប់ទៅនេះជាតំលៃសេវាដែលអ្នកត្រូវបង់អោយក្រុមហ៊ុនរាល់ពេលដែលអ្នកចូលផ្សារម្តងៗ។

ដូច្នេះក្រុមហ៊ុនចូលចិត្តអ្នកជួញដូរដែលជួញដូរច្រើន ហេតុផលគឺរាល់ពេលដែលអ្នកបិទប្រតិបត្តិការនិមួយៗគឺក្រុមហ៊ុនទទួលបានគម្លាតតំលៃជារាងរាល់ពេល។

ចូរចងចាំថារាល់ពេលដែលអ្នកចូលផ្សារ ក្រុមហ៊ុននឹងកាត់គម្លាតតំលៃអ្នក ដូច្នេះបើអ្នកចូលផ្សារម្តង 1 មីនី lot លើគូរ USD/JPY នោះក្នុង 1 PIP ប្រហាក់ប្រហែលនឹង 1$។ ក្នុងឧទារហ៍នេះឧបមាថាគម្លាតតំលៃ 3PIP នោះក្រុមហ៊ុននឹងកាត់សេវាកម្មអ្នកចំនួន 3$ ពេលដែលអ្នកបិទការជួញដូរមួយនេះ បើអ្នកជួញដូរចំនួន 5 មីនី Lot នោះអ្នកនឹងត្រូវចំណាយ 15$ (3$x5) សំរាប់ការជួញដូរមួយនេះ។

សេវាឆ្លងថ្ងៃ (Swap)

បើសិនជាអ្នកបើកការជួញដូរណាមួយហើយទុកអោយឆ្លងថ្ងៃ នោះអ្នកនឹងត្រូវបានកាត់សេវាឆ្លងថ្ងៃ ឫក៏ទទួលបានការប្រាក់មកវិញនេះត្រូវបានគេហៅថា “សេវាឆ្លងថ្ងៃ-Swap” ឫមានគេហៅថា “Rollover”។ ថាតើអ្នកនឹងត្រូវកាត់សេវាកម្មឫទទួលបានការប្រាក់គឺវាអាស្រ័យទៅលើគូររូបិយវត្ថុដែលអ្នកជួញដូរ ដូច្នេះឆែកជាមួយក្រុមហ៊ុនអោយបានច្បាស់ថាតើពេលណាជាពេលដែលត្រូវកាត់សេវាកម្មនេះ។

ដូចដែលខ្ញុំបានពន្យល់នៅក្នុងជំពូកមុន ពេលដែលអ្នកជួញដូរគូររូបិយវត្ថុមួយមានន័យថាអ្នកទិញរូបិយវត្ថុមួយនឹងលក់រូបិយវត្ថុមួយទៀតនៅក្នុងគូរនោះ។ ជារាងរាល់ថ្ងៃក្រុមហ៊ុនត្រូវបិទការជួញដូររបស់អ្នកហើយបើកមកវិញនៅចុងថ្ងៃនិមួយៗដើម្បីអោយការជួញដូរបស់អ្នកស្ថិតនៅបើក ដែលការងារទាំងអស់នេះត្រូវបានធ្វើឡើងដោយដោយស្វ័យប្រវត្តិជារាងរាល់ថ្ងៃ។

បើសិនជាអ្នកបញ្ជារទិញគូររូបិយវត្ថុហើយរូបិយវត្ថុដែលអ្នកកំពង់តែទិញនោះមានអត្រាការប្រាក់ខ្ពស់ជាងរូបិយវត្ថុដែលអ្នកលក់នៅក្នុងគូរនោះអ្នកនឹងទទួលបានការប្រាក់។ អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វី ? នេះគឺដោយសារតែនៅពេលអ្នកបញ្ជារទិញមានន័យថារូបិយវត្ថុដែលអ្នកទិញនោះជារបស់អ្នកហើយអ្នកកំពង់តែខ្ចីរូបិយវត្ថុដែលអ្នកលក់នៅក្នុងគូររូបិយវត្ថុនោះ ដូច្នេះបើអត្រាការប្រាក់របស់រូបិយវត្ថុដែលជារបស់អ្នកខ្ពស់ជាងអត្រាការប្រាក់នៃរូបិយវត្ថុដែលអ្នកខ្ចី នោះក្រុមហ៊ុនត្រូវផ្តល់ការប្រាក់អោយអ្នក។ បញ្ច្រាស់មកវិញបើអ្នកទិញគូររូបិយវត្ថុដែលក្នុងនោះរូបិយវត្ថុដែលអ្នកទិញមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់នៃរូបិយវត្ថុដែលអ្នកលក់នោះក្រុមហ៊ុននឹងកាត់អត្រាការប្រាក់ចេញពីគណនីបស់អ្នក។ ដូច្នេះអ្នកអាចសួរក្រុមហ៊ុនអោយបានច្បាស់អំពីគូរណាទិញបានអត្រាការប្រាក់គូរណាមិនបានការប្រាក់។

ចូរចំណាំថានៅថ្ងៃពុធក្រុមហ៊ុនកាត់សេវាឆ្លងថ្ងៃនេះគុណនឹង 3 ដូច្នេះចូរប្រយ័ត្នការជួញដូរបើកឆ្លងថ្ងៃពុធ ហើយអ្នកគួរសួរក្រុមហ៊ុនអោយបានច្បាស់ថាសេវាឆ្លងថ្ងៃនេះវាដំណើរការយ៉ាងដូចម្តេចនឹងនៅពេលណា។

ពិធីគណនាសេវាឆ្លងថ្ងៃ ?

ការគណនាសេវាឆ្លងថ្ងៃស្តាប់ទៅដូចជាស្មុគស្មាញណាស់ ប៉ុន្តែវាងាយស្រួលទេ។ អ្នកគ្រាន់តែដឹងព័ត៌មានបីខាងក្រោមនេះគឺជាការស្រេច

  1. អត្រាប្តូរប្រាក់នៃគូរដែលអ្នកជួញដូរ
  2. អត្រាការប្រាក់នៃរូបិយវត្ថុទាំងពីរនៃគូរដែលអ្នកបានជួញដូរ
  3. ទំហំនៃការជួញដូរ (Lot size)

ពេលនេះអ្នកពិនិត្យមើលអំពីរបៀបគណនាសេវាឆ្លងថ្ងៃ ឧបមាថាអ្នកទិញ AUD/USD នេះគឺមានន័យថាអ្នកទិញលុយអូស្ត្រាលី និង លក់លុយដុល្លារ។ អត្រាប្តូរប្រាក់ក្នុងពេលនេះគឺ 0.7968  អត្រាការប្រាក់របស់អូស្ត្រាលី 4% ចំណែកអត្រាការប្រាក់ដុល្លារ 0.25% ។ ក្នុងករណីនេះអ្នកជួញដូរមួយស្តង់ដារ Lot គឺ 100,000ដុល្លារ។

ប្រើរូបមន្តខាងក្រោមនេះដើម្បីគណនាសេវាឆ្លងថ្ងៃៈ

((ទំហំ lot x (អត្រាការប្រាក់នៃរូបិយវត្ថុទិញ – អត្រាការប្រាក់នៃរូបិយវត្ថុលក់ ))/ (ចំនួនថ្ងៃនៅក្នុងឆ្នាំ x អត្រាប្តូរប្រាក់) = សេវាឆ្លងថ្ងៃ (Swap)

ដូច្នេះសេវាឆ្លងថ្ងៃនៃគូរ AUD/USD ដែលអ្នកបានទិញខាងលើគឺគណនាដូរខាងក្រោមៈ

(($100,000 x (0.04 – 0.0025)) / (365 x 0.7968) = សេវាឆ្លងថ្ងៃ

(($100,000 x (0.0375)) /290.832 = សេវាឆ្លងថ្ងៃ

3,750 / 290.832 = $12.89

ក្នុងការជួញដូរខាងលើ អ្នកទទួលបានសេវាឆ្លងថ្ងៃចំនួន 12.89 ដុល្លារ ប៉ុន្តែបើអ្នកលក់គូរនេះវិញនោះអ្នកនឹងត្រូវកាត់សេវាឆ្លងថ្ងៃចំនួន 12.89 នេះដែរ។ នេះបើពិនិត្យមើលទៅដូចជាច្រើនណាស់ ប៉ុន្តែបើអ្នកធ្វើការពិចារណាលើទំហំ Lot ដែលអ្នកជួញដូរវិញនោះគឺវាមិនច្រើនទេ។ អ្នកជួញដូរជាមួយទំហំមួយស្តង់ដារ Lot ដែលស្មើនឹង 100,000 ដុល្លារ នោះតំលៃមួយ PIP គឺប្រហាក់ប្រហែលនឹង 10ដុល្លារទៅហើយ ដូច្នេះការជួញដូរបានចំណេញឫខាតគឺមានទំហំធំលើសលុបបើប្រៀបនឹងសេវាឆ្លងថ្ងៃនេះ។

សង្ឃឹមថាឧទារណ៍ខាងលើអាចធ្វើអោយអ្នកយល់អំពីដំណើរការរបស់សេវាឆ្លងថ្ងៃ អ្នកចាំបាច់ត្រូវសួរក្រុមហ៊ុនអោយបានច្បាស់អំពីលក្ខខណ្ឌនៃសេវាឆ្លងថ្ងៃនេះ។

ពិធីសាស្ត្រជៀសវាងសេវាឆ្លងថ្ងៃៈ

បើសិនជាអ្នកនៅមានការច្រឡំលើសេវាឆ្លងថ្ងៃនេះឫអ្នកមិនចង់អោយក្រុមហ៊ុនកាត់សេវាឆ្លងថ្ងៃនេះគឺមានភាពងាយស្រួលណាស់ គឺគ្រាន់តែមិនទុករាល់ការជួញដូរទាំងអស់ឆ្លងកាត់ពេលវេលាដែលក្រុមហ៊ុនចាប់ផ្តើមកាត់សេវាឆ្លងថ្ងៃនេះ។ ដោយសារក្រុមហ៊ុនកាត់សេវានេះនៅពុធគុណនឹងបី ដូច្នេះក្រុមហ៊ុនមិនកាត់សេវានេះនៅថ្ងៃព្រហស្បតិ៍ ឫថ្ងៃសុក្រទេ អ្នកអាចឈ្លាតឱកាសនេះបើកការជួញដូររបស់ខ្លួនពី​ថ្ងៃព្រហស្បតិ៍ទុកឆ្លងយប់រហូតដល់ថ្ងៃសុក្រ តែទោះជាយ៉ាងណាក៏ត្រូវសួរក្រុមហ៊ុនអោយបានច្បាស់អំពីលក្ខខណ្ឌសេវាឆ្លងថ្ងៃនេះអោយបានច្បាស់ជៀសវាងស្តាយក្រោយ។